កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៦ បុគ្គលិក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Citylink Transportation (Cambodia) ទាំងអស់ បានអញ្ចើញចូលរួមកម្មវិធីជប់លៀងអបអរសាទរសាទរសង្ក្រានឆ្នាំថ្មី ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធដែលស្ថិតក្រោម LX Group ក្នុងបរិយាកាសសប្បាយរីករាយ និងសាមគ្គីភាពយ៉ាងកក់ក្តៅ។
កម្មវិធីនេះបានរៀបចំឡើងដើម្បីជប់លៀងបុគ្គលិក ក្នុងឱកាសសង្ក្រានឆ្នាំថ្មី និងពង្រឹងទំនាក់ទំនង ការសហការណ៍ រវាងបុគ្គលិក និងថ្នាក់ដឹកនាំពីក្រុមហ៊ុននានាក្រោមដំបូល LX Group។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំបានថ្លែងសុន្ទរកថាខ្លីមួយ បង្ហាញការអរគុណចំពោះបុគ្គលិកទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍក្រុមហ៊ុន និងជំរុញឱ្យមានការបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅថ្មីៗក្នុងឆ្នាំខាងមុខ។
រីឯអ្នកចូលរួមទាំងអស់វិញ បានរីករាយជាមួយអាហារសាមគ្គី លេងល្បែងប្រជាប្រិយខ្មែរ រួមទាំងការរាំលេងកម្សាន្តដែលធ្វើឲ្យបរិយាកាសកាន់តែរស់រវើក និងសប្បាយរីករាយ។
កម្មវិធីបានបញ្ចប់ដោយជោគជ័យ និងអនុស្សាវរីយ៍ល្អៗ ដែលបានរួមចំណែកបង្កើនស្មារតីក្រុមការងារ និងជំរុញឱ្យមានការសហការណ៍កាន់តែរឹងមាំសម្រាប់ការរីកចម្រើនរួមគ្នានាពេលអនាគត។




