សេវាកម្មជួលរថយន្តរយៈពេលវែងពិតជាផ្តល់នូវដំណោះស្រាយសម្រាប់ការដឹកជញ្ជូន និងសន្សំសំចៃជូនអតិថិជន ទាំងបុគ្គល និងអាជីវកម្មដែលកំពុងស្វែងរកការធ្វើដំណើរដែលអាចទុកចិត្តបានដោយមិនចាំបាច់មានកាតព្វកិច្ចជាម្ចាស់រថយន្ត។ សេវាកម្មនេះផ្តល់ជូននូវរយៈពេលជួលដែលអាចបត់បែនបាន (ចាប់ពី 1ឆ្នាំ ទៅ 5ឆ្នាំ) និងអាចព្យាករណ៍ការចំណាយប្រចាំខែ រួមជាមួយនឹងអត្ថប្រយោជន៍ពិសេសៗភ្ជាប់ជាមួយដូចជា សេវាថែទាំ ការធានារ៉ាប់រង និងជំនួយតាមដងផ្លូវ។ ព្រោះតែចំណុចពិសេសៗទាំងនេះ ដែលអាចធ្វើឱ្យអតិថិជនមានពេលផ្តោតលើប្រតិបត្តិការអាជីវកម្ម ឬការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគេដោយទំនុកចិត្ត និងងាយស្រួល។ សរុបមក ការជួលរថយន្តរយៈពេលវែងគឺជាជម្រើសដ៏ឈ្លាសវៃ និងមានប្រសិទ្ធភាពសម្រាប់អតិថិជនបើប្រៀបធៀបទៅនឹងការទិញ ឬបង់រំលស់រថយន្ត។