នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៦ ក្រុមហ៊ុន ស៊ីធីលីង ត្រេនស្ព័រថេសិន (ខេមបូឌា) បានរៀបចំកម្មវិធីសែនក្រុងពាលី និងសូត្រមន្ត បើកសម្ភោធការិយាល័យក្រុមហ៊ុនថ្មី ដើម្បីសុំសេចក្តីសុខ សំណាងល្អ និងជោគជ័យនៅទីតាំងថ្មីនេះ។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានកិត្តិយសរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ស៊ីធីលីង ត្រេនស្ព័រថេសិន (ខេមបូឌា) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ LX Group ប្រកបដោយក្តីសោមនស្សរីករាយ និងកក់ក្តៅយ៉ាងក្រៃលែង។
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងទំនុកចិត្តរបស់អតិថិជន ក៏ដូចជាដៃគូសហការទាំងអស់កន្លងមក ហើយយើងនឹងបន្តខិតខំផ្តល់សេវាកម្មដែលមានគុណភាព និងវិជ្ជាជីវៈកាន់តែប្រសើរឡើងជាបន្តបន្ទាប់ទៀត។
ជាចុងក្រោយ យើងខ្ញុំសូមអនុមោទនាកុសលផលបុណ្យនេះ ជូនអតិថិជន និងសាធារណៈជនទាំងអស់អោយបានស្មើៗគ្នា។
សូមចុចលីងនេះដើម្បីមើលនិងDownload រូបភាព👇https://drive.google.com/drive/folders/1fvRFiaDso7EqCA1k3cUsBeT7A6IZV9G5?usp=sharing